តើកម្ពុជា អាចទប់ស្កាត់គម្រោង សាងសង់អង្គរវត្ត របស់ឥណ្ឌាបានដែរឬទេ?


www.dap-news.com

ក្រសួងពាណិជ្ជកម្ម បានកំពុងរៀបចំ ស្រាវជ្រាវឯកសារ បែបបទតាមច្បាប់ ដើម្បីទប់ស្កាត់ គម្រោង សាងសង់ប្រាសាទអង្គរវត្តរបស់ប្រទេសឥណ្ឌា។
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិ

លោកបញ្ជាក់ថា«យើងមិនដែលបានផលដែលគេយករូបភាពរបស់អង្គរវត្តទៅប្រើប្រាស់ ហើយគេបានលុយ ពីអង្គរវត្ត នៅពេលដែលរដ្ឋាភិបា លយើងមិនដែលបានលុយពីហ្នឹងទេ ឥឡូវយើងគ្រោះថ្នាក់មួយ ទៀត ឥណ្ឌា ចង់ឲ្យអង្គរវត្តកសាងមួយនៅស្រុកគា ត់ ឲ្យដូចគ្នា ហើយធំជាងយើងទៀត អាហ្នឹងជាកម្ម សិទ្ធិបញ្ញារបស់យើង ពិតមែនជាប្រាសាទរចនាបទហិណ្ឌូ ក៏ប៉ុន្តែនេះរចនាបទហិណ្ឌូ នៅកម្ពុជា មិននៅឥណ្ឌាទេ។ បើគេយក ទៅធ្វើ នោះគឺយកកម្មសិទ្ធិបញ្ញារបស់យើងទៅធ្វើហើយ គឺយើងត្រូវប្រតិកម្ម»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ លោក អាង គឹមអៀង ថ្លែងថាលោកមិនស្វាគមន៍ទេ ចំពោះគម្រោង របស់ឥណ្ឌា ដែលចង់សាងសង់អង្គវត្ត ដោយចំលងពីកម្ពុជា។ ការសាងសង់នេះគឺ ចូលចម្លងដោយគ្មាន ការអនុញ្ញាតពីម្ចាស់ដើម(កម្ពុជា) ដែលបំពាននឹងច្បាប់កម្មសិទ្ធិបញ្ញា។ លោកនិយាយថា«ខ្ញុំគិតថា ការសាង សង់ នោះ គឺជាការលូចចម្លង ដោយមិនមានការអនុញ្ញាតពីខ្មែរ ម្ចាស់ដើម ពីយូនីស្កូ គឺជាការមួយមិនមាន ភាពថ្លៃថ្នូរ»។
គួរបញ្ជាក់ថា ក្រុមកាន់លទ្ឋិសាសនាហិណ្ឌូបានចាប់ផ្តើម គម្រោងរបស់ខ្លួនរយៈពេល១០ឆ្នាំ ដើម្បីសាងសង់ប្រាសាទឲ្យដូចប្រាសាទអង្គរវត្តដែល ចំណាយទឹកប្រាក់ ២០លានដុល្លារសហរដ្ឋអាមេរិក។ ពួកគេបានជ្រើសរើសទីតាំងនៅតាមបណ្តោយ ទន្លេរបស់សាសនាហិណ្ឌូ Ganges ស្ថិតនៅទីក្រុងប៉ាតណា (Patna) នៃរដ្ឋបៃហៀរប្រទេសឥណ្ឌា៕

ជ្ជកម្ម លោក ចម ប្រសិទ្ធ បានថ្លែងប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីបញ្ចប់ កិច្ចសំណេះសំណាលជាមួយប្រតិភូពាណិជ្ជកម្មអាមេរិក នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ នៅទីស្តីការក្រសួង ពាណិជ្ជកម្មថា ស្ថាប័នរបស់លោកនឹងធ្វើប្រតិកម្ម ចំពោះប្រទេស ឥណ្ឌាដែលគ្រោងសាងសង់ប្រាសាទអង្គរវត្ត ដោយគម្រោងសាងសង់អង្គរវត្តនេះគឺរំលោភកម្មសិទ្ធិបញ្ញារបស់កម្ពុជា។

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: