របាំទន្សោងគោព្រៃ


របាំទន្សោងគោព្រៃដែលគេស្គាល់ថាជារបាំទស្នែងន្សោង ត្រូវបានទទួលការនិយមចូលចិត្តពីអ្នក
ស្រុក នៅតំបន់ព្រៃភ្នំ។ របាំនេះជាមររតកវប្បធម៌ខ្មែរ មន ដែលបានចាប់កំណើតឡើងនៅសម័យបុរេ
ប្រវត្តិសាស្រ្ត ហើយត្រូវបានថែររក្សារហូតមកដល់សព្វថ្ងៃ ដោយអក្នស្រុកនៅភូមិអញ្ចាញ នៅក្នុងខេត្តកំពង់ឆ្នាំង ។ របាំនេះ ធ្វើឡើងដើម្បី សុំសេចក្តីសុខ សេចកី្តចម្រើន ភាពត្រជាក់ត្រជុំពីវត្ថុស័កិ្តសិទ្ធិ ពោលគឺអារក្ខ អ្នកតា ម្ចាស់ទឹក ម្ចាស់ដី មា្ចស់ដងព្រឹក្សា។ អក្នស្រុកសំដែងរបាំនេះ ក្នុងពិធីបុណ្យធំៗដូចជានៅពេល ចូលឆ្នាំថ្មីជាដើម ។ ប្រដាប់ប្រដា ឬលំដាប់លំដាដែលរៀបចំ មាននំអន្សមចេក ស្រាសំរាប់ ច្រូចសែន ឬស្រាចំណាយ ឬក៏ស្រាសម្រាប់ផឹក អង្ករជ័យ ឬអង្ករដាក់សែនក្នុងចាន ឬកែវ និងត្រួយថេរ ឬត្រួយម្លូ ស្លាជាដើម។ ចំពោះឧបករណ៍ក្នុងការប្រគុំដើម្បី
ការសំដែងរបាំរបស់សិល្បៈករ

សំដែងរបាំនេះ មានប៉ី ទ្រ ស្គរ និងពួយ ដែលជាប្រភេទគែនម្យ៉ាង ។ ដែលជនជាតិសម្រែនៅខេត្តពោធិ

សាត់ ក៏កំពុងពេញនិយមដោយ ក្នុងពិធីបេះក្រវាញ ផងដែរ ។ ចំពោះសិល្បះករវិញមានប្រមាណ
ជា១០នាក់ ក្នុងនោះ ប្រុស២នាក់គឺជាអក្នចំរៀង រីឯស្ត្រី៨នាក់កាន់ឧបករណ៍ភ្លេង តួទន្សោង១នាក់ និងអក្នរាំអមទន្សោង២នាក់ ។ បរាជ័យនៃការបរបាញ់ គឺសិ្ថតលើដំណើរការសម្តែងបាន ល្អ ឬមិនល្អនៃរបាំនេះចំតែម្តង ។ របាំនេះគឺជាតង្វាយ ឬពលិកម្មមួយធ្វើឡើងចំពោះព្រលឹងដូនតា ចាស់ស្រុក ដើម្បីធ្វើការបរបាញ់ ប្រកបដោយប្រសិទ្ធភាព ។ និយាយជារួមរបាំទន្សោងគោព្រៃជាមរតក
ដែលមានតំលៃជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន ហើយឺឆ្លុះបញ្ចាំងឲឃើញពីសម្ព័ន្ធភាពយ៉ាងជិត
ស្និត រវាងសត្វ និងមនុស្ស ជាពិសេស បរិស្ថាន និងជីវភាពរស់នៅរបស់មនុស្សដែលរស់នៅតំបន់
ព្រៃភ្នំជាដើម។ ម្យ៉ាងវិញទៀតវាក៏ជាមែកធាងនៃខឿនវប្បធម៌យ៉ាងប្រត្យត្ស បង្ហាញពីភាព

សម្បូរបែបនៃអរិយធម៌ខែ្មរផងដែរ៕

រៀបរៀងដោយៈ សុខហ៊ាន

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: