លោក លៀងគងលី ជារដ្ឋមន្ត្រីការបរទេសចិន ធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា


លោកលៀងគងលី (LIANG GUANGLIE)

       នារសៀលថ្ងៃអាទិត្យទី ២៧ ឧសភានេះ លោកលៀងគងលី (LIANG GUANGLIE) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានមកដល់រាជធានីភ្នំពេញភ្នំពេញក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មកកាន់ព្រះរាជាណាចក្រកម្ពុជា។ដំណើរ ទស្សនកិច្ចនេះមានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធារវាង ប្រទេសទាំងពីរ។វត្តមានរបស់ប្រមុខយោធាចិននៅកម្ពុជាបានកើតឡើងចំ ពេលដែលរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកកិច្ចប្រជុំ នៅទីក្រុងភ្នំពេញ។ រដ្ឋមន្ត្រីការពារជាតិចិន និងកម្ពុជាលោក ហោ ណាំហុង គ្រោងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការយោធារវាង ប្រទេសទាំងពីរផងដែរ។ នេះបើយោងតាមប្រភពពីក្រសួងការពារជាតិ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា លោក លៀង គ័ងលី និងលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា គ្រោងនឹងជួបពិភាក្សាគ្នា និងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការយោធាប្រទេសទាំងពីរ នៅព្រឹកថ្ងៃចន្ទស្អែកនេះ។

       កាលពីថ្ងៃទី២៤ ខែឧសភា ឧត្តមមន្ត្រីអាស៊ាន បានបញ្ចប់ការពិភាក្សាអំពីចំណុចសំខាន់ៗដែលត្រូវដាក់បញ្ចូលក្នុងក្រម ប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូងរួចរាល់ហើយ នៅក្នុងកិច្ចប្រជុំនៅទីក្រុងភ្នំពេញ។ ក្រមប្រតិបត្តិនេះនឹងត្រូវគេដាក់ជូនរដ្ឋមន្ត្រីការបរទេសអាស៊ាន ពិនិត្យ និងអនុម័តក្នុងកិច្ចប្រជុំនៅទីក្រុងភ្នំពេញ នាខែកក្កដាខាងមុខ។ ក្រមប្រតិបត្តិនេះនឹងក្លាយជាមូលដ្ឋានរបស់អាស៊ានក្នុងការចរចាជាមួយ ចិន ដើម្បីរកដំណោះស្រាយស្តីពីជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង។ ជម្លោះដណ្តើមកាន់កាប់ដែនកោះរវាងចិន និងសមាជិកអាស៊ានចំនួន ៤គឺវៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ី នៅក្នុងដែនសមុទ្រចិនខាងត្បូងនេះកំពុងក្លាយជាក្តីបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល៕

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: