តើអូសាម៉ា ប៊ីន ឡាឌែនជានរណា?


មុននិងក្រោយការស្លាប់របស់ ប៊ីនឡាឌែន

        អូសាម៉ា ប៊ីន មហាម៉េត ប៊ីន អាវ៉ាត ប៊ីន ឡាឌែន Osama Bin Mohamed Bin Avad Bin Laden  (10 ,03 ,1957 – 02 ,05 ,2011) គឺជាស្ថាបនិកម្នាក់នៃអង្កការ អាល់កៃដា ជីហាតឌីត ដែលជាអក្នទទួលខុសត្រូវក្នុងការវាយប្រហារថ្ងៃទី 11កញ្ញា 2001 ទៅលើសហរដ្ឋអាមេរិក និងការវាយប្រហារផ្សេងៗទៀតជាច្រើនប្រឆាំងទៅនឹងជនស៊ីវិល និងកងយោធា។ គាត់គឺជាសមាជិកម្នាក់នៃក្រុមគ្រួសារ សាអ៊ូឌីត ប៊ីន ឡាឌែនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងជាជនជាតិភាគតិច យ៉េមេនី គីនឌីត (Yemeni Kindite)

        ប៊ីនឡាឌែនត្រូវបានការិយាល័យសហព័ន្ធស៊ើបអង្កេតសហរដ្ឋអាមេរិក (FBI) រាប់បញ្ជូលទៅក្នុងបញ្ជីមនុស្ស10នាក់ដែលបានរត់រួចខ្លួននិងជាមេភេរវករ សម្រាប់ការជាប់ពាក់ព័ន្ធរបស់គាត់ទៅនឹងការបំផ្ទុះគ្រាប់បែកស្ថានទូតសហរដ្ឋអាមេរិកក្នុងឆ្នាំ1998 ។ចាប់ពីឆ្នាំ2001រហូតដល់ឆ្នាំ2011  ប៊ីនឡាឌែនគឺជាមេដឹកនាំនៃសង្គ្រាមភេរវកម្ម ដែកការិយាល័យសហព័ន្ធស៊ើបអង្កេតផ្តល់ទឹកប្រាក់ប្រមាណ25លានដុល្លាសម្រាប់ការចាប់ខ្លួនគាត់។ បន្ទាប់ពីចូលក្នុងបញ្ជីរមនុស្សដែល (FBI )ចង់ចាប់ខ្លួនបំផុតរួចមក ប៊ីនឡាឌែននៅតែអាចលាក់ខ្លួនក្នុងសហរដ្ឋអាមេរិកបានរហូតដល់ទៅ3ឆ្នាំ។ នៅថ្ងៃទី2ឧសភា 2011 ប៊ីនឡាឌែនត្រូវបានបាញ់សម្លាប់ឯទីលំនៅឯកជនមួយរបស់គាត់ក្នុងរដ្ឋអាបូដាបាត (Abottabat)នៃប្រទេសប៉ាគីស្ថាន ដោយកងនាវា (SEALS) និងភ្នាក់ងារ (CIA) ដែលបានសហការគ្នាយ៉ាងសំងាត់ ក្រោមការបញ្ជារពីប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់អូបាម៉ា ។ ភ្លាមៗបន្ទាប់ពីការស្លាប់របស់គាត់ សាកសពរបស់ប៊ីនឡាឌែនត្រូវបានគេបញ្ចុះនៅក្បែរសមុទ្រ ។ ក្រុមភេរវករអាល់កៃដា បានទទួលស្គាល់ពីមរណៈរបស់គាត់នៅថ្ងៃទី6ឧសភា 2011 ហើយបានសច្ចាប្រណិធានថា នឹងធ្វើការសងសឹកវិញ៕

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: