ប្រមូលសំរាមយឺតយ៉ាវរបស់ក្រុមហ៊ុន ស៊ិន ទ្រី នៅក្រុងព្រះសីហនុធ្វើឲ្យប្រជាជនរអ៊ូរទាំ


សំរាមដែលគរគ្មានសណ្តាប់ធ្នាប់

ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងក្រុងព្រះសីហនុភាគច្រើន បានត្អូញត្អែរ និងរិះគន់ចំពោះការប្រមូលសំរាម របស់ ក្រុមហ៊ុន ស៊ិន ទ្រី ដែលមានការយឺតយ៉ាវ ក្នុងការប្រមូលសំរាមប្រចាំថ្ងៃ ផ្ទុយពីអ្វី ដែលក្រុមហ៊ុនដេញថ្លៃផ្ដាច់មុខប្រមូល សំរាមមួយនេះ បានសន្យា ។ក្រុមហ៊ុន មិនបានមកប្រមូលសំរាម ឱ្យទៀងទាត់នោះឡើយ ធ្វើឱ្យសំរាមកាន់តែច្រើនឡើង និងមានធុំក្លិន ស្អុយប៉ះពាល់ដល់ ការរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ។ជាងនេះទៅទៀត ខាងក្រុមហ៊ុនបានស្នើឱ្យប្រជាពលរដ្ឋច្រកសំរាមឱ្យត្រឹមត្រូវនៅក្នុងថង់ ទើបក្រុមហ៊ុនប្រមូល ហើយបើមិនច្រកត្រឹមត្រូវ ឬមួយថង់មានការរហែកធ្លាយសំរាមនោះ ក្រុមហ៊ុនមិនទទួលខុសត្រូវនោះទេ ។

ទាក់ទិនការរិះគន់របស់ប្រជាពលរដ្ឋ បុគ្គលិករបស់ក្រុមហ៊ុន អះអាងថា ក្រុមហ៊ុន បានទទួលស្គាល់នូវភាពយឺតយ៉ាវក្នុងការដើរ ប្រមូលសំរាម ដោយសារតែខ្វះខាតបុគ្គលិក ។ ប្រជាពលរដ្ឋសូមអំពាវនាវឱ្យអាជ្ញាធរ ក្រុងព្រះសីហនុ រកដំណោះស្រាយ ចំពោះការប្រមូលសំរាមយឺតយ៉ាវពីសំណាក់ក្រុមហ៊ុន ដែលធ្វើឱ្យប៉ះពាល់មួយផ្នែក ដល់ការរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសនោះ គឺភ្ញៀវទេសចរជាតិ និងអន្តរជាតិជាដើម កុំឱ្យពលរដ្ឋនិយាយថា ទីក្រុងទេសចរណ៍មាត់សមុទ្រ ក្លាយជា តំបន់ដែលពោពេញដោយសំរាម៕

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: