តើ អូសាម៉ា ប៊ីនឡាឌែន មានកំណើត និងការអប់រំយ៉ាងដូចម្តេច?


អូសាម៉ា ប៊ីនឡាឌែន និងឪពុកម្តាយរបស់គាត់

     អូសាម៉ា ប៊ីន មហាម៉េត ប៊ីន អាវ៉ាត ប៊ីន ឡាឌែន (Osama bin Mohammed bin Awad bin Laden)បានកើតនៅក្នុរាជធានី រីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាកូនប្រុសរបស់មហាសេដ្ឋីសំណង់លោក មហាម៉េត ប៊ីន អាវ៉់ាតប៊ីន ឡាឌែន(Mohammed bin Awad bin Laden)ជាមួយនឹងប្រពន្ធទី10របស់គាត់ឈ្មោះ ហាមីដា អាល់អាតាស់(Hamida al-Attass) ក្រោយមកគេហៅថា អាលៀ ហ្គានែម   (Alia Ghanem)      ហើយគ្រួសារនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងរាជវង្សប្រទេសអារ៉ាប់។   ការផ្តល់បទសម្ភាសន៍មួយក្នុងឆ្នាំ1998 ប៊ីនឡាឌែន បានអោយនូវថ្ងៃកំណើតរបស់គាត់គឺ (10 មីនា 1957)។

ឪពុករបស់គាត់ លោក មហាម៉េត ប៊ីន អាវ៉់ាតប៊ីន ឡាឌែនបានលែងលះជាមួយម្តាយរបស់គាត់ ហាមីដា អាល់អាតាស់  ភ្លាមៗក្រោយពី ប៊ីន ឡាឌែន បានកើតមក។ លោក មហាម៉េត ប៊ីន អាវ៉់ាតប៊ីន ឡាឌែន  បានប្រគល់ ហាមីដា ទៅអោយសហការីរបស់គាត់ឈ្មោះ មហាម៉េត អាល់អាតាស់ (Mohammed al-Attas)។ លោក មហាម៉េតអាល់អាតាស់ បានរៀបការជាមួយ ហាមីដា នៅចុងឆ្នាំ1950 ឬដើមឆ្នាំ1960 ហើយពួកគេនៅតែរួមរស់ជាមួយគ្នាដដែល។ គូស្វាមីភរិយាមានកូនរហូតដល់ទៅ4នាក់ រីឯលោកប៊ីន ឡាឌែនវិញបានរស់នៅក្នុងភូមិគ្រឹះថ្មីមួយកន្លែងជាមួយនឹងបងប្អូនប្រុសបង្កើត3នាក់ និងបងប្អូនស្រីម្នាក់។ គ្រួសាររបស់ ប៊ីនឡាឌែន បានដាក់ទុនរកស៊ី នូវទឹកប្រាក់5ពាន់លានដុល្លា នៅក្នុងសំណង់ឧស្សាហកម្មមួយ ដែលក្រោយមក ប៊ីនឡាឌែន បានទទួលមរតក៌ប្រមាណជា20ទៅ30លានដុល្លាសហរដ្ឋអាមេរិក។

ប៊ីនឡាឌែនត្រូវបានលើកតម្កើងដោយពួក មូស្លីមវ៉ាហាប៊ិ (wahabi)។ ពីឆ្នាំ1968 ដល់1976 គាត់បានសិក្សានៅឯសាលាមធ្យមសិក្សាអាល់ដឹហ្គ័រ (Al-Thager Model School)។ គាត់បានបន្តសិក្សាផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រងពាណិជ្ជកម្ម នៅឯសាកលវិទ្យាល័យឃីងអាប់ឌុលឡាហ្សីត( King Abdulaziz University)។ ប្រភពខ្លះបានរាយការណ៍ថា ប៊ីនឡាឌែន ទទួលបានសញ្ញាប័ត្រ វិស្វកម្មសំណង់ស៊ីវិលក្នុងឆ្នាំ1979 និងសញ្ញាប័ត្រគ្រប់គ្រងសាធារណៈក្នុងឆ្នាំ1981។ ប្រភពមួយផ្សេងទៀតបានឲ្យដឹងថា គាត់ត្រូវទទួលរងការងារយ៉ាងលំបាកលំបិន ហើយប្រភពខ្លះទៀតបាននិយាយថា គាត់ចាកចេញពីសាកលវិទ្យាល័យដោយមិនបានបំពេញសញ្ញាប័ត្រមហាវិទ្យាល័យនោះទេ។ នៅឯសាកលវិទ្យាល័យ ចំណាប់អារម្មណ៍ដ៏ធំបំផុតរបស់ ប៊ីនឡាឌែន គឺសាសនានិយម ជាកន្លែងដែលធ្វើឲ្យគាត់ជាប់ទាក់ទងក្នុងការ

សម្របសម្រួលឲ្យពួក ឃ្យូរ៉េន(Quran) និងជីហាត(Jihad)  ក្នុងការងារសង្គ្រោះ។ ចំណាប់អារម្មណ៍ផ្សេងទៀតរបស់គាត់ គឺការនិពន្ធកំនាព្យ និងការអានសៀវភៅ។ គាត់ពេញចិត្តធ្វើការឲ្យField Marshal Fernard MontgomeryនិងCharles de Gaulleដែលគាត់បាននិយាយក្នុងចំណោមការពេញចិត្តរបស់គាត់។ ម្យ៉ាងវិញទៀតគាត់ចូលចិត្តសេះឈ្មោលដែលមានពណ៌ខ្មៅ និងសមាគមបាល់ទាត់ ដែលគាត់ពេញចិត្តលេងជាខ្សែប្រយុទ្ធកណ្តាល និងគាំទ្រក្រុមអាសេនណល (Arsenal F.C.) ផងដែរ៕

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: