តើតុលាការយុត្តិធម៌អន្តរជាតិ(ICJ)គឺជាអ្វី?


ទីស្នាក់ការតុលាការយុត្តិធម៌អន្តរជាតិទីក្រុឡាអេ

        តុលាការយុត្តិធម៌អន្តរជាតិ(ICJ)គឺជាអង្គការច្បាប់ដ៏សំខាន់មួយរបស់អង្គការសហប្រជាតិដែលមានទីស្នាក់ការនៅឯវិមានសន្តិភាពទីក្រុងឡាអេប្រទេសហូឡង់។ តុលាការនេះមានឈ្មោះផ្លូវការជាភាសាអង់គ្លេសថា(International Court of Justice)ដែលបានបំពេញតួនាទីរបស់ខ្លួននាទីក្រុងឡាអេ ចាប់ពីឆ្នាំ1922 មកក្នុងនាមសង្គមប្រជាជាតិ។ តុលាការ(ICJ)បានដំណើរការសកម្មភាពរបស់ខ្លួនដោយពឹងផ្អែកតាមលក្ខន្តិកៈដែលជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីធម្មនុញ្ញសហប្រជាជាតិ។ រដ្ឋទាំងឡាយដែលជាសមាជិករបស់អង្គការសហប្រជាជាតិ អាចជាសមាជិកដោយស្វ័យប្រវត្តិរបស់(ICJ)។ ជាក់ស្តែងប្រទេសកម្ពុជាបានចូលជាសមាជិករបស់អង្គការសហប្រជាជាតិ(UN)នៅថ្ងៃទី14 ធ្នូ 1955 ទើបកម្ពុជាចូលជាសមាជិកនៃតុលាការយុត្តិធម៌អន្តរជាតិ ហើយកម្ពុជាបានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់តុលាការនេះ ពីបទដែលប្រទេសថៃបានបំពានយកប្រាសាទព្រះវិហារ។ តុលាការ(ICJ) មានចៅក្រម15នាក់ ចៅក្រមនីមួយៗត្រូវបានបោះឆ្នោតជ្រើសរើសតាមរយៈមហាសន្តិបាទ(UN General Assembly) និងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ពីបញ្ជីឈ្មោះដែលស្នើរឡើងដោយក្រុមប្រជាជាតិរបស់មជ្ឈវិនិច្ឆ័យ(In the permanent of Arbitration)។ ចៅក្រមនីមួយៗមានអាណត្តិ9ឆ្នាំ ហើយរយៈពេល3ឆ្នាំម្តងមានការជ្រើសរើសចៅក្រម 5រូប ហើយមិនអាចមានចៅក្រម 2រូបមកពីប្រទេសតែមួយបានឡើយ។ តុលាការនេះអាចដំណើរការទៅបានលុះត្រាតែមានចៅក្រម 9រូបចូលរួម ហើយចៅក្រមមិនអាចបំពេញមុខងារជាភ្នាក់ងារច្បាប់ ទីប្រឹក្សាច្បាប់ ឬមេធាវីនៅក្នុងរឿងក្តីណាមួយបានឡើយ។ មានតែរដ្ឋទេដែលអាចជាភាគីឈរនៅចំពោះមុខតុលាការ(ICJ) បាន។ ការវិវាទរឿងឯកជន ឬបុគ្គលមិនអាចដាក់ពាក្យបណ្តឹងទៅតុលាការនេះបានឡើយ។ នីតិវិធីរបស់ (ICJ) បានកំណត់ទុកក្នុងលក្ខន្តិកៈ និងបទបញ្ញត្តិនានានៅក្នុងតុលាការដែលរូមមាន៖

  • សំណុំរឿងរបស់ភាគីនីមួយៗ ត្រូវសរសេរជាលាយលក្ខអក្សរហើយជាភាសាបារាំង និងអង់គ្លេសត្រូវបានយកមកប្រើប្រាស់ជាផ្លូវការ។
  • ភាគីត្រូវរៀបចំ និងផ្តល់លើសេចក្តីថ្លែងសំអាង
  • ភាគីជំលោះត្រូវឆ្លងកាត់តំណាក់ការផ្ទាល់ពីសំណាក់មេធាវីនិងចៅក្រម។

តុលាការ (ICJ)អាចធ្វើការសហការជាមួយបណ្តាអង្គការអន្តរជាតិនានា ដែលគេឲ្យឈ្មោះថា ក្រុមប្រឹក្សាផ្តល់យោបល់ អាចផ្តល់ជាអនុសាសន៍ស្តីពីបញ្ហាផ្លូវច្បាប់ជូនទៅដល់ (ICJ) ដើម្បីវិនិច្ឆ័យទៅលើអធិករណ៍ទាំងឡាយ ប៉ុន្តែអនុសាសន៍ និងការជូនយោបល់របស់ក្រុមប្រឹក្សាផ្តល់យោបល់មាន ឬគ្រាន់ជាសំណូមពរ ឬការស្នើរហើយពុំមានតំលៃជាការចាប់បង្ខំឡើយ៕

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: