តើទង់អាស៊ាន(ASEAN)មានអត្ថន័យយ៉ាងដូចម្តេច?


អត្តសញ្ញាណរបស់អាស៊ាន

           អាស៊ានគឺជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានឈ្មោះជាភាសាអង់គ្លេសថា( ASEAN= Association of  South-East Asian Nation) ដែលត្រូវបានបង្កើតឡើងនាទីក្រុងបាងកក ថ្ងៃទី៨ សីហា ១៩៦៧ ហើយមានប្រទេលចំនួន៥ជាសមាជិក គឺ ប្រទេសថៃ ម៉ាលេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និងសិង្ហបុរី។ ក្រោយមកមានប្រទសចំនួន៥ទៀតចូលជាសមាជិក គឺប្រទេសប្រ៊ុយនេ(៨ កក្កដា ១៩៨៤) ប្រទេសវៀតណាម(២៨ កក្កដា ១៩៩៤) ប្រទេសឡាវ និងមីយ៉ាន់ម៉ា(២៣កក្កដា ១៩៩៧) ហើយនឹងប្រទេសកម្ពុជា(៣០ មេសា ១៩៩៩)យើងជាសមាជិកទី១០ របស់សមាគមនេះ។ សមាគមនេះមាននិមិត្តសញ្ញាទៅតាមលក្ខណៈនៃប្រទេសក្នុងតំបន់ដែលមានអត្ថន័យ និងខ្លឹមសារដូចខាងក្រោម៖

1.និមិត្តសញ្ញាសមាគមអាស៊ានមាន៤ពណ៌គឺៈ

  •       ពណ៌ខៀវតំណាងឲ្យសន្តិភាព និងស្ថេរភាព
  •       ពណ៌ក្រហមតំណាងឲ្យសេចក្តីក្លាហាន និងភាពស្វាហាប់
  •       ពណ៌សតំណាងឲ្យភាពបរិសុទ្ធ
  •       ពណ៌លឿងតំណាងឲ្យវិបុលភាព និងភាពសំបូររុងរឿង។

2.ដើមស្រូវទាំង១០តំណាងឲ្យបិតាបង្កើតអាស៊ានដែលមានបំណងប្រមូលផ្តុំប្រទេសទាំងដប់នៅអាស៊ីអាគ្នេយ៍ ឲ្យក្លាយជាសមាគមដែលប្រកបដោយមិត្តភាព និងសាមគ្គីភាព។

៣.រង្វង់ព័ទ្ធជុំវិញ តំណាងឲ្យឯកភាពគ្នារបស់អាស៊ាន។

៤.ទង់អាស៊ាន តំណាងឲ្យសមាគមអាស៊ានមួយដែលមានស្ថេរភាព សន្តិភាព រួបរួមគ្នា និងប្រកបដោយថាមពល។

៥.ពណ៌រទាំងអស់របស់ទង់អាស៊ានតំណាងឲ្យពណ៌សំខាន់ៗនៃទង់ជាតិរបស់ប្រទេសជាសមាជិកនីមួយៗ៕

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: