អត្ថន័យនៃទង់ព្រះពុទ្ធសាសនា


និមិត្តរូបនៃទង់ព្រះពុទ្ធសាសនា

ទង់ព្រះពុទ្ធសាសនាត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥០ ដោយបង្កើតឡើងតាមលំអាន ឆព្វណ្ណរង្សីនៃព្រះសម្មាសម្ពុទ្ធ។ ឯពណ៌ទាំងនោះត្រូវបានរៀបតាមលំដាប់គឺ ពណ៌ខៀវ លឿង ក្រហម ស ហង្សបាទ និងពណ៌ប្រាក់។ តែដោយពណ៌ប្រាក់ពិបាករក មហាសន្និបាតពុទ្ធិកសមាគមបានសម្រេចយកប្រាំពណ៌ខាងដើមមកជំនួសពណ៌ប្រាក់វិញ។  ពណ៌នីមួយៗតំណាងឲ្យព្រះជាតិរបស់ព្រះពុទ្ធអង្គ។

និមិត្តរូបពណ៌ទាំងប្រាំមួយនៃទង់ព្រះពុទ្ធសាសនាគឺ៖

  • ពណ៌ខៀវៈ កាលព្រះអង្គយកកំណើតព្រះបាទស្រី        ពិរាស្រ្ត ឥន្ទព្រាហ្មណ៍មកសុំព្រះនេត្រទាំងគូ ព្រះនពោធិសត្វខ្វេះឆ្កៀលព្រះនេត្រខ្លួនឯងដាក់ទានដល់ឥន្ទព្រាហ្មណ៍។
  • ពណ៌លឿងៈ កាលព្រះអង្គយកកំណើតជាវ័យបណ្ឌិត ព្រឥន្ទនិមិត្តធ្វើជាជាងទង។ វ័យបណ្ឌិតបានអារកាត់សាច់ខ្លួនឯងហុចឲ្យជាងវាយដំផ្សំផែបិទ ព្រះពុទ្ធរូបដែលខ្វះខាតឲ្យពេញឡើងវិញ។
  • ពណ៌ក្រហមៈ កាលព្រះអង្គយកកំណើតជាមាណព ឈ្មោះបទុមកុមារ ពស់ចឹកមាតា ពេទ្យឲ្យរកបេះដូងផ្សំថ្នាំឲ្យព្រះមាតាសោយ ដើម្បីឲ្យបាត់ឈឺចុកចាប់ ហើយរស់ឡើងវិញបាន ព្រះពោធិសត្វសុខចិត្តខ្វេះបេះដូងខ្លូនឯង។
  • ពណ៌សៈ កាលព្រះអង្គយកកំណើតជាព្រះមហាវេស្សន្តរ បានឲ្យទានដំរីសដល់ព្រាហ្មណ៍។
  • ពណ៌ហង្សបាទៈ កាលដែលព្រះអង្គកើតជាវិទ្យាធរ យក្សបានចាប់ព្រះមាតាទៅ។ វិទ្យាធរបានអារសាច់ឲ្សយក្សស៊ី ដើម្បីដូរយកមាតាវិញ។
  • ពណ៌ផ្លែក ឬពណ៌ចំរុះ: កាលព្រះអង្គកើតជាសត្វទន្សាយឈ្មោះសោមបណ្ឌិត សុខចិត្តលោតចូលភ្លើង ដើម្បីយកសាច់ឈាមឲ្យទានដល់ឥន្ទព្រាហ្មណ៍ធ្វើជាអាហារ៕

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: