សាលាដុន បូស្កូ ខេត្តព្រះសីហនុបានបញ្ចប់ការប្រលងឆមាសលើកទី២


សកម្មភាពនៃការប្រលងឆមាសរបស់និស្សិត ដុន បូស្កូ

កាលពីរសៀលថ្ងៃទី២៧ កក្កដា ២០១២ នេះសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីនុ បានបញ្ចប់ការប្រលងឆមាសលើកទី២ ដោយជោគជ័យ ក្នុងឆ្នាំសិក្សា ២០១១-២០១២នេះ។ បន្ទាប់ពីបានធ្វើការប្រលងអស់រយៈពេល២ថ្ងៃកន្លងទៅនេះ សម្រាប់និស្សិត សញ្ញាប័ត្របច្ចេកទេសជាន់ខ្ពស់ជំនាន់ទី៣ ឆ្នាំទី១។ ដោយសាលាបានធ្វើការប្រលងចាប់ពីថ្ងៃទី២៦-២៧ កក្កដា ដោយយមាននិស្សិតចូលរួមប្រលងប្រមាណជា ១៨៨នាក់ មកពីផ្នែក ចំនួន៥ គឺផ្នែកអគ្គិសនី យន្តសាស្រ្តទូទៅ យន្តសាស្រ្តរថយន្ត លេខាធិការ ព្រមទាំង ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន។ ដោយគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២ គេសង្កេតឃើញមានការចូលរួមប្រលងយ៉ាងសកម្ម ដែលមានលោកឪពុកនាយក ក៏ដូចជាលោកគ្រូ អ្នកគ្រូ ចូលរួមជាអនុរក្ស ក្នុងការត្រួតពិនិត្យ និងរក្សាសណ្តាប់ធ្នាប់ក្នុងការប្រលងផងដែរ។ លោកញ៉ាន ភឿន ជាប្រធានការិយាល័យសិក្សា នៃសាលា ដុន បូស្កូ ខេត្តព្រះសីហនុបានឲ្យដឹងទៀតថា នៅថ្ងៃទី២ និងទី៣ កក្កដា ២០១២ ខាងមុខនេះ សាលានឹងធ្វើការប្រលងឆមាសលើកទី៤ សម្រាប់និស្សិត សញ្ញាប័ត្របច្ចេកទេសជាន់ខ្ពស់ជំនាន់ទី៣ ឆ្នាំទី២ បន្តទៀត។ ព្រមទាំងអញ្ជើញនិស្សិតទាំងអស់ឲ្យចូលរួមប្រលងទាំងអស់គ្នា ដើម្បីបង្ហាញពីសម្ថភាពពិត ដែលបានធ្វើការសិក្សាកន្លងមក៕

 

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: