ដំណឹងជ្រើសរើសសិស្សថ្មីពី សាលា​​ ដុន បូស្កូ


សកម្មភាពនៃការប្រលងជ្រើសរើសសិស្សថ្មីនៃសាលា ដុន បូស្កូ

សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ​ មានកិត្តិយស សូមជំរាបជូនដំណឹងដល់អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ដែលបាន បញ្ចប់ការសិក្សាថ្នាក់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ឲ្យបានជ្រាបថា៖ សាលាយើងខ្ញុំនឹងធ្វើការជ្រើសរើសសិ្សថ្មីឲ្យចូលសិក្សា ថ្នាក់សញ្ញាប័ត្របច្ចេកទេសជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០១២-២០១៤ ខាងមុខនេះហើយ។ ដោយធ្វើការសិក្សាលើផ្នែកជាច្រើនដូចជា៖ ផ្នែកអគ្គិសនី ផ្នែកយន្តសាស្រ្តទូទៅ ផ្នែកយន្តសាស្រ្តរថយន្ត ផ្នែកលេខាធិការ ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ព្រមទាំងផ្នែកសណ្ឋាគារ ដោយធ្វើការសិក្សាលើជំនាញចំនួន4 ទៀតគឺ ផ្នែកចុងភៅ ការិយាល័យជួរមុខ គេហកិច្ច ព្រមទាំងផ្នែកសេវាកម្មម្ហូប និងភេសជ្ជៈ។ សាលានឹងធ្វើការទទួលពាក្យ និងសម្ភាសន៍ នៅថ្ងៃទី១៣-១៦ ព្រមទាំងប្រលងវិញ្ញាសារសរសេរ នៅថ្ងៃទី១៧ សីហា ២០១២ ខាងមុខនេះហើយ។

° បញ្ជាក់ៈ សម្រាប់ឆ្នាំនេះផងដែរ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែប នឹងធ្វើការជ្រើសរើសសិស្សថ្មីផងដែរ ដោយធ្វើការទទួកពាក្យ សម្ភាសន៍ និងប្រលងនៅសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុដែរ។

ដោយមកជាមួយអាណាព្យាបាល រួមទាំងលិខិតបញ្ជាក់អត្តសញ្ញាណ ដូចជា៖ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្របញ្ជាក់កំណើត រូបថត(៤*៦ ចំនួន៤សន្លឹក) ឬលិខិតដែលមានម្លៃស្មើរ។ បើអាណាព្យាបាល និងសិស្សានុសិស្សមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកកាន់សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ តាមរយៈទូរស័ព្ទលេខ៖ ០៩៧ ៩៦៧ ​៥០​ ៤២ ឬ​ ០៩៨ ​៤៤​ ៣៣​ ៧៨ អ៊ីម៉ែលៈ albeiror24@gmail.com ឬមកកាន់សាលាបច្ចេក ដុន បូស្កូ ខេត្តព្រះសីហនុផ្ទាល់ដែលមានទីតាំងស្ថិតនៅ ក្រុមទី១៣ មណ្ឌល៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអរគុណ!

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: