អ្នកចម្រៀងវ័យក្មេង បុស្បា ប៉ាន់ ទទួលបានអាហាររូបករណ៍ផ្នែកសិល្បៈពីសហរដ្ឋអាមេរិក


យុវតីវ័យ១៥ឆ្នាំបុស្បាប៉ាន់ (រូបថតDap-news)

អ្នកចម្រៀងវ័យក្មេង បុស្បាប៉ាន់ ដែមានអាយុត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ បានទទួលងារ ថាជាក្មេងស្រីអច្ឆិរយៈ និងបានទទួលអាហាររូបបករណ៍ផ្នែកសិល្បៈជាន់ខ្ពស់ដ៏ល្បីល្បាញមួយនៅ ឯសហរដ្ឋអាមេរិក ។ លោកប៉ាន់ ម៉េងហៀង ឪពុកបង្កើតរបស់ យុវតី បុស្បាប៉ាន់ បានមានប្រសាសន៍ឲ្យដឹងថា កូនស្រីរបស់លោកនឹងចេញដំណើរទៅកាន់សាលា«Walnut Hill School of the Arts» នៅទីក្រុងប៊ូស្តុន សហរដ្ឋអាមេរិក នៅម៉ោងប្រមាណជា ៩យប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ ខាងមុខនេះហើយ។​នាងនឹងសិក្សាលើជំនាញសិល្បៈបីផ្នែក គឺទី១ ចម្រៀងអូប៉េរ៉ា ទី២ អក្សរភ្លេង និងទី៣ លេង ឧបករណ៍តន្ត្រីព្យាណូ ដោយទទួលបានអាហារូបណ៍ ៥០ភាគរយពីសាលា និង ៣០ភាគពីធានាគារឯកជនមួយ។ យុវតី បុស្បាប៉ាន់ បានសម្តែងនូវក្តីរីករាយរបស់នាង និងបាននិយាយបន្ថែមទៀតថា«ខ្ញុំនឹងយកនូវបទពិសោធន៍របស់ខ្ញុំ ដែលបានហាត់រៀនពី លោក គ្រូ អ្នកគ្រូ ព្រឹទ្ធាសិល្បៈខ្មែរ ទំាងចម្រៀង ភ្លេងមហោរី ជាដើម ផ្សព្វផ្សាយលើ ឆាកអន្តរជាតិ»។

សូមរំលឹកថា យុវតីបុស្បាប៉ាន់ នាងបានបង្ហាញវត្តមាន លើកញ្ចក់ទូរទស្សន៍ និងមានកេរ្តិ៍ឈ្មោះល្បីតាំងតែពីនាងមាន អាយុ ៨ឆ្នាំមកម្ល៉េះ។ នាងធ្លាប់បាន សម្តែង និងរៀបចំ ការប្រគំតន្ត្រធំៗ និងសប្បុរធម៌យ៉ាងច្រើននាពេលកន្លងមក ជាពិសេសការប្រគំតន្ត្រីដ៏អស្ចារ្យមួយ នៅពីមុខប្រាសាទបាយ័ននាខេត្តសៀមរាប អង្គរកាលពីឆ្នាំ២០១១  ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកចូលរួមទស្សនាការសម្តែងរបស់នាងយ៉ាងច្រើនសន្ធឹកសន្ធាប់៕

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: