សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជុំរុញឲ្យស្ថាប័នពាក់ព័ន្ធចេញប័ណ្ណកម្មសិទ្ធដីដីធ្លីដល់ប្រជាពលរដ្ឋ


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា(រូបថត Dap-news)

កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២នេះ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្តី្រនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យក្រសួងស្ថាប័នទាំងអស់ ដែលជាប់ពាក់ព័ន្ធត្រូវរួសរាន់ចេញប័ណ្ណកម្មសិទ្ធិដីធ្លីផ្លូវការជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពោលគឺមិនបាច់ចេញប័ណ្ណកម្មសិទ្ធិបឋមដូចការ គ្រោងទុកកាលពីមុននោះទៀតទេ។

សម្តេចបានមានប្រសាសន៍ដោយជំរុញ ឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវប្រញាប់ចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ក្រោយពេលដែលក្រុមយុវជន របស់សម្តេចវាស់វែងរួចរាល់ហើយនោះ។   សម្តេចបានមានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS) ។ ជាមួយគ្នានោះដែរសម្តេចក៏បានមានប្រសាសន៍ថា នៅថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០១២ខាងមុខនេះ សម្តេចនឹងអញ្ជើញដោយផ្ទាល់ទៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ បន្ទាប់ពីដីជាច្រើនហិកតា ត្រូវបានក្រុមយុវជនស្ម័គ្រចិត្តរបស់សម្តេចវាស់វែងរួចជាស្រេចនោះ៕

 

 

 

 

 

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: