ជំនួយចំនួនមួយកុងធើណឺត្រូវបានដឹកមកដល់សាលា ដុន បូស្កូ ខេត្តព្រះសីហនុ


P1110010

និស្សិត ដុន​ បូស្កូ ខេត្តព្រះសីហនុ កំពុងជញ្ជូនទំនិញ

នៅវេលាម៉ោង៩យប់ ថ្ងៃទី៨ ឆ្នាំ២០១២ រថយន្តសណ្តោងកុងធើណឺមួយគ្រឿងបានដឹកទំនិញដែលសុទ្ធសឹងជាជំនួយរបស់អ្នកសប្បុរសនៅឯបរទេស។ នៅខណៈនោះគេសង្កេតឃើញ មាននិស្សិតស្នាក់ក្នុងរបស់សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុចំនួនពីរក្រុម ក្នុងមួយក្រុមៗ មានគ្នាចំនួន២១នាក់ ធ្វើការជញ្ជូនទំនិញបណ្តាក់គ្នាយ៉ាងសស្រាក់សស្រាំ ដោយពុំមានគ្រោះថ្នាក់ជាយថាហេតុណាមួយបានកើតឡើងនោះទេ។ នៅវេលាម៉ោង១២:០០ រំលងអាធ្រាត ទំនិញត្រូវបានជញ្ជូនអស់ពីកុងធើណឺ។ បើតាមប្រសាសន៍របស់លោកឪពុកនាយកសាលាបច្ចេកទេស ដុន បូស្កូខេត្តព្រះសីហនុ បានឲ្យដឹងថា ទំនិញទាំងនេះសុទ្ធសឹងជាជំនួយដែលបានដឹកមកពីប្រទេសហូឡង់។ ជំនួយទាំងនោះភាគច្រើនជាសំភារៈបរិក្ខាបច្ចេកទេស គ្រឿងសង្ហារឹម ថ្នាំលាបជញ្ជាំង កង់ និងប្រភេទទំនិញស្រោបកេះជាច្រើនផ្សេងទៀត។ រថយន្តកុងធើណឺបានចាកចេញពីសាលា ដុន បូស្កូ ដែលមានទីតាំងស្ថិតនៅ ក្រុមទី១៣ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅម៉ោង១២ និង២០នាទីយប់ឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២។ លុះរហូតដល់ព្រឹកថ្ងៃទី១០ ធ្នូ ២០១២ P1110025ជំនួយ២ភាគ៣ត្រូវបានបញ្ជូនបន្តទៅកាន់សាលា ដុន បូស្កូខេត្តបាត់ដំបង និងសាលា ដុន បូស្កូខេត្តបន្ធាយមាP1110032P1110028នជ័យ៕P1110027

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: