រកឃើញហើយម្ចាស់ម៉ូតូHONDA DREAM ស៊េរីឆ្នាំ២០១៣ ពីឆ្នោតដុន បូស្កូ


307501_391151027640645_371481450_n

លោក មាស​ មនោ ទទួលសោរពីលោកគ្រូ អៀង សុធា

កាលពីថ្ងៃទី២៩ ធ្នូ ២០១២ សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុបានរៀបចំពិធីបុណ្យណូអែលដ៏ធំប្រចាំឆ្នាំ(Christmas Day) ដែលមានការចូលរួមពីសិស្ស-និស្សិត និងមហាជនយ៉ាងច្រើនសន្ធឹកសន្ធាប់។ ដែលកម្មវិធីត្រូវបានចាប់ផ្តើមធ្វើតាំងពីម៉ោង១២:00ថ្ងៃត្រង់ រហូតដល់ម៉ោង១១:00 យប់ថ្ងៃដដែល។ ក្នុងកម្មវិធីនោះក៏មានកាប្រគុំតន្ត្រីជាច្រើនប្រភេទទាំងបុរាណ និងសម័យដល់ទស្សនិកជន។ គេសង្កេតឃើញមានការចាប់ឆ្នោតផ្សងសំណាងពីសន្លឹកឆ្នោត ដុ​ន បូស្កូ ដែលមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា៖ ម៉ូតូHonda Dream ស៊េរីឆ្នាំ២០១៣ ចំនួន១រង្វាន់ ទូរទស្សន៍LCD១រង្វាន់ ទូទឹកកក១រង្វាន់ កង់៥រង្វាន់ កង្ហារដាក់លើតុ១២រង្វាន់ រួមជាមួយរង្វាន់លួងចិត្តជាច្រើនរយរង្វាន់ទៀត។ អ្វីដែលគួឲ្យកត់សម្គាល់នោះគឺការឈ្នះរង្វាន់ពីសំណាក់អតិថិជន    ដែលរង្វាន់ធំជាងត្រូវបានបានប្រគល់ជូន

លោក មាស មនោ បុគ្គលិកអគ្គិសនីកម្ពុជា ខេត្តព្រះសីនុ ដែលជាម្ចាស់សន្លឹកឆ្នោតលេខ៖២៣៦២៩ នូវម៉ូតូ Honda dream ស៊េរីឆ្នាំ2013 ចំនួនមួយគ្រឿងពីសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុផងដែរ។

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: