ស្ថាននីយ៍ប្រេងឥន្ធនៈតេលាមួយកន្លែងក្នុងស្រុកឧដុង្គត្រូវបានអគ្គីភ័យឆាបឆេះ


ទិដ្ឋភាពភ្លើងកំពុងឆាបឆេះស្ថាននីយ៍ប្រេងឥន្ធនៈតេលា(រូបថតត៖ អង្គរធំមីឌា)

អគ្គិភ័យ​​មួយ បាន​លេប​ត្របាក់​ស្ថានីយ៍​ប្រេងតេលា ​ខ្នាត​​តូច មួយ​កន្លែង ដែល​ស្ថិត​នៅ​តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ៥ ក្នុង​ភូមិ​ស្រះកែវ ឃុំ​វាំងចាស់ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ កាល​ពី​វេលា​ម៉ោង​៣ និង១០ រសៀល ថ្ងៃទី១៣ ខែ​មករា ឆ្នាំ​២០១៣ នេះ និង​បាន​រីករាល​ដាល ដល់​លំនៅ​ស្ថានរបស់​ប្រជាពលរដ្ឋ​ដែលនៅ​​ក្បែរ​នោះ​ និង បណ្តាលឱ្យ​បិទ​ចរាចរណ៍​ផ្លូវ​ជាតិ​លេខ​៥ ជាង ២ម៉ោងផង​ដែរ។

ប្រភពពីស្ត្រីម្នាក់ ដែលមានទីលំនៅ​នៅក្បែរ​កន្លែងកើតហេតុ បានប្រាប់​អង្គរធំ មេឌា ថា ខណៈដែលគាត់​កំពុងនៅក្នុងផ្ទះ ស្រាប់តែឮសូរ​សម្លេង​ផ្ទុះយ៉ាងខ្លាំង ពេលគាត់ចេញ​មកខាងក្រៅ ស្រាប់តែឃើញ​អណ្តាត​​​ភ្លើងឆេះ​ទ្រលោមពី​ស្ថានីយ៍ប្រេងនោះ តែម្តង។

បន្ទាប់ពីកើតហេតុ គេឃើញមាន​អន្តរាគមន៍​ពីរថយន្តពន្លត់អគ្គិភ័យ របស់​ក្រុមហ៊ុនប្រេងតេលា ចំនួន ២គ្រឿង បានបាញ់អន្តរាគមន៍ រួម​ជាមួយរថយន្តដឹកទឹកក្នុងតំបន់១​គ្រឿង​​ទៀត បានព្យាយាមបាញ់​ពន្លត់ និងទប់ស្កាត់ភ្លើងរាលដាល​ទៅកន្លែងផ្ទះផ្សេងទៀត ដែល​នៅ​ក្បែរ​នោះ ចាប់តាំងពីម៉ោង ៣និង​២០នាទី រហូតដល់ម៉ោង ​រហូត​វេលា​ម៉ោង​៤ និង៤០នាទី ទើបមាន​អន្តរាគមន៍​ពីរថយន្ត​ពន្លត់​អគ្គិភ័យ​របស់ស្នងការ​នគរបាលខេត្ត​ កណ្តាល​ ២គ្រឿង និងរាជធានី​ភ្នំពេញ ៣គ្រឿងនាទី ខណៈដែល​ភ្លើង​បានរលត់​អស់​ជិត​ ៧០%ទៅ​ហើយ។

ទោះជាយ៉ាងណា ក្រោយពីមាន​អន្តរាគមន៍ពី​រថយន្តពន្លត់​អគ្គិភ័យ​បន្ថែមមក នៅវេលាម៉ោងប្រមាណ ៥ និង២៧នាទី អគ្គិភ័យត្រូវបានពន្លត់​ទាំងស្រុង ដោយប្រើទឹកអស់​១៥​ឡាន​។ បើតាមសម្តីនគរបាលក្នុងតំបន់ម្នាក់ បានឲ្យដឹងថា ម្ចាស់ទីតាំងស្ថានីយ៍​ប្រេង​នេះ ឈ្មោះ អេង ប៉ុន្តែមូល​ហេតុ​​ដែលនាំឲ្យមាន​អគ្គិភ័យនេះ​កើតឡើង នៅមិនទាន់ដឹង​នៅឡើយ​ទេ​។ ខណៈដែលប្រភពខ្លះ ថា បណ្តាល​មកពីការទុស្សេ​ចរន្ត​អគ្គិសនី ។

អំឡុងពេលកើត​ហេតុនោះ គ្លីនិក​ដែលមានយីហោ សម្បត្តិ ដែល​នៅ​ក្បែរនោះបានជម្លៀស អ្នកជំងឺ ចេញ​ទៅរកកន្លែងមានសុវត្ថិភាព ។ ខណៈ​ដែលកំពុងប្រិតិបត្តិការពន្លត់​អគ្គិភ័យ​នោះ បុរសម្នាក់ ដែលបាន​ចូលរួមពន្លត់អគ្គិភ័យ បានរង​របួស​បែក​ក្បាល បន្ទាប់ពីត្រូវ​ទុយោ​ទឹក​បោក​ត្រូវ។មកទល់ពេលនេះ គេនៅមិនទាន់​ដឹងពីទំហំ​នៃការខូចខាត​នៅឡើយ​ទេ​៕

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: