ការប្រារព្ធពិធីបុណ្យកីឡាពណ៌ប្រចាំឆ្នាំរបស់សាលា ដុន បូស្កូ


ការដង្ហែរក្បួនព្យុះហយាត្រាកីឡាពណ៌

 

កាលពីថ្ងៃទី៣១ ធ្នូ ២០១២ សាលា​បច្ចេក​ទេស ​ដុន​ បូស្កូ​ ខេត្តព្រះសីហនុ បាន​រៀប​ចំ​កម្មវិធី​បុណ្យប្រចាំឆ្នាំ​មួយ​ ដើម្បីរំលឹកដល់ថ្ងៃរបស់​លោក​ឪពុក​បូស្កូ​ដែលជាគ្រូ មិត្ត និងបិតារបស់យុវជន ដោយគេឲ្យឈ្មោះថា បុណ្យកីឡាពណ៌។ ពិធីបុណ្យ​នេះបានប្រារព្ធធ្វើស្ទើរពេញមួយថ្ងៃ ដោយចាប់ផ្តើមពីម៉ោង ៧‍‍:៣០នាទីព្រឹក ដល់ម៉ោង ៣:00នាទីរសៀល។ យោងតាមប្រសាសន៍របស់លោកឪពុកនាយក យូជីន ខាលកូ  ឲ្យដឹងថា ជារៀងរាល់ឆ្នាំសាសាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ  តែងតែរៀបចំធ្វើពិធីបុណ្យកីឡាពណ៌នេះឡើងនៅថ្ងៃទី ៣១ ខែ មករាជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់គុណូបក្ការៈដ៏ធំធេងរបស់លោកឪពុក បូស្កូ ដែលលោកជាបូជាចារ្យមួយរូបដែលបានខិតខំលះបង់ទាំងកំលាំងកាយ និងកំលាំងកាយចិត្តជួយដល់យុវជនក្រីក្រអោយមានការងារធ្វើក្នុងគោលបំណងអោយពួកគេរួចផុតពីអំពើបាប និងដើម្បីអោយយុវជនចូលរួមលេងកីឡាគ្រប់ៗគ្នា។ សកម្មភាពនៃពិធីបុណ្យនេះមានដូចជា ជួបជុំគ្នាដង្ហែរជាក្បួន ឆ្ពោះទៅកាន់វេទិការប្រកួតកីឡាដោយមានវាយស្គរអម បន្ទាប់មកគោរពទង់ជាតិ អានធម៌អធិដ្ឋានលោកឪពុកបូស្កូ ថ្វាយគ្រឿងតង្វាយ មានបាច់ផ្កា​ ផ្លែឈើ សម្ភារៈកីឡា សម្ភារៈរោងជាង ឧបករណ៍សិក្សា​ បន្ទាប់មកលោកឪពុកចន វីសឺរ ប្រកាសបើកកម្មវិធី ដែមានការប្រកួតកីឡាបាល់ទាត់ បាល់ទះ បាល់បោះ រត់ចម្ងាយ លោតចំងាយ រត់បណ្តាក់ លោតកំពស់់ ចោលដុំដែក ដើរលើខ្សែរពួរ និង ការរាំកម្សាន្តផងដែរ។

ឪពុក យូជីន ខាលកូ បន្តឲ្យដឹងទៀតថា៖ កម្មវិធីបុណ្យកីឡាពណ៌នេះគឺប្រារព្ធឡើងគឺដើម្បីរំលឹកពីការងារលោកពុកបូស្គូ​ ក៍ដូចជាគោលបំណងរបស់លោកឪពុកបូស្កូផងដែរ។ ដែលគេធ្វើឡើងនៅថ្ងៃទី ៣១​ ខែមករា ជារាងរាល់ឆ្នាំ គ្រប់បណ្តាគ្រឹះស្ថាន ដុន បូស្កូទាំងអស់ ទូទាំងពិភពលោកដែលមានចំនួន ១៣១ប្រទេស ដែលធ្វើពិធីបុណ្យនេះធ្វើតែមួយថ្ងៃប៉ុណ្ណោះ។ហើយគាត់បានមានប្រសាសន៍បន្តទៀតថា គាត់សប្បាយចិត្តណាស់ដែលឃើញកូនៗទាំអស់ មានភាពស្និទ្ធស្នាល សាមគ្គីភាពរវៀងគ្នានិងគ្នា។

តាមសំដីរបស់លោក តាំង ឈុនហេង ជានិស្សិតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន បានឲ្យដឹងថា គាត់មានអារម្មណ៏សប្បាយរីករាយណាស់ នូវពេលដែលសាលាបង្កើតឲ្យមានកម្មវិធីបុណ្យ កីឡាពណ៌នេះឡើងដើម្បីឲ្យយុវជន បញ្ចេញនូវសម្ថភាព និងឲ្យពួកគេអាចគេចផុតពីគ្រឿងញៀន។

រួមមកវិញកម្មវិធីនេះសឲ្យឃើញពីការសាមគ្គីរវាងគ្នានិងគ្នាយ៉ាងស្វាហាប់​ មានទឹកចិត្តក្លាហាន តស៊ូ មានវិន័យមានកាតព្វកិច្ច ទំនួលខុសត្រូវ មានសីលធម៌ សុជីវធម៌ ចរិយធម៌ គុណធម៌​ និងភាពជាបុគ្គលដែលមានសម្ថភាព ដែលជាសរសរទ្រូងដ៏សំខាន់សម្រាប់សង្គមជាតិទាំងមូលផងដែរ ។

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: