សិក្ខាសាលាស្តីអំពី វិជ្ជាជីវៈអ្នកសារព័ត៌មានរបស់សាលា ដុន បូស្កូ


IMG_0530

វាគ្មិនដែលបានចូលរួមក្នុងសិក្ខាសាលា(រូបថត ដុន​ បូស្កូ)

កាលពីថ្ងៃទីទី៩ មករា ២០១២ គ្រូ និងសិស្សផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន នៃសាលាបច្ចេកទេស ដុន បូស្កូខេត្តព្រះសីហនុ ដែលមានសិក្ខាកាមចំនួន៤៤នាក់។ ក្នុងនោះមានរួមមានអ្នកស្ម័គ្រចិត្តបរទេស ចំនួនពីររូបផងដែរ បាន ទៅចូលរួមសិក្ខាសាលាមួយស្តីអំពី វិ​ជ្ជា​ជីវៈអ្នក​សារព័ត៌មាននៅឯ  មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែប ដែលដឹកនាំដោយលោកគ្រូ អ៊ូច សំបូរ ប្រធានផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន រួមជាមួយលោកគ្រូ គង់ ម៉ៅ ជាអនុប្រធានផ្នែក។ ដោយសិក្ខាសាលានោះធ្វើឡើងរយៈពេលពីរថ្ងៃ ដែលគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែ​មករា ឆ្នាំ២០១៣ នៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែប ដែលមានទីតាំងស្ថិតនៅ សង្កាត់ជ្រៃធំ ក្រុងកែប ខេត្តកែប។​

ក្នុងសិក្ខាសាលានោះក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកសារព័ត៌មានជើងចាស់មកពីប្រទេស ហូឡង់ គឺលោក Dr.​ ​Charles​ Schwietert ដែលជាអ្នកមានបទពិសោធន៍ខាងសារព័ត៌មានរយៈពេល៣០ឆ្នាំ។ អ្វីដែលគួឲ្យកត់សម្គាល់នោះគឺគាត់ធ្លាប់ធ្វើជាអ្នកកាសែតក្នុងប្រទេសកម្ពុជាសម័យសង្គ្រា​ម មុនថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ រួមជាមួយលោក ឃួន ណារីម ជាអ្នកមានបទពិសោធន៍ខាងសារព័ត៌មាន របស់​កាសែតសរសេរជាភាសាបរទេស ដឹខេមបូឌា ដេលី (The Cambodia Daily)ដ៏មានប្រជាប្រិយភាព។ អ្នកស្រី Maria​ ​Diaz​ ​Ruiz​ ជាអ្នកមានបទពិសោធន៍ខាងវិទ្យុផ្សព្វផ្សាយតាមប្រព័ន្ធអ៊ិនធើណេត ដែលមានឈ្មោះជាភាសាអង់គ្លេងថា “ Radio Online ” ។

IMG_0447

អ្វីដែលគួរឲ្យកត់សម្គាល់នោះការអញ្ជើញចូលរួម ពីសំណាក់លោកឪពុក Albeiror Rodas ជាអ្នកទំនាក់ទំនងរបស់មូលនិធិ ដុន​  បូស្កូ កម្ពុជានិងជាអធិការនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែប រួមជាមួយគ្រូ និងសិស្សានុសិស្ស នៃសាលា ដុន បូស្កូ កែបផងដែរ។ដែលមានសិក្ខាចូលរួមសរុបប្រមាណជា៩០នាក់ ។

ក្នុងសិក្ខាសាលានោះផ្តោតជាសំខាន់ ទៅលើក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន និងប្រ័ព្ធផ្សព្វផ្សាយ។ដែលមានការឡើងធ្វើបទបង្ហាញយ៉ាងក្បោះក្បាយពីសំណាក់វាគ្មិនសំខាន់ៗ ដោយអនុញ្ញាតិឲ្យសិក្ខាកាមចូលរួម សាកសួរជាសំណួរ ដេញដោលរាល់ចម្ងល់ទាក់ទង វិជ្ជាជីវៈសារព័ត៌សម្រាប់ប្រទេសកម្ពុជា សម្រាប់ប្រទេសអភិវឌ្ឈន៍ និងប្រទេសកំពុងអភិវឌ្ឈន៍ ការតំឡើងវិទ្យុតាមរយៈប្រព័ន្ធអ៊ិនធើណេត និងជំនាញអាជីបជាអ្នកសារព័ត៌មានផងដែរ។​​​​

នៅល្ងាចថ្ងៃក្រោយបញ្ចប់វគ្គសិក្ខាសាលា​ ក៏មានការប្រគល់នូវវិញ្ញាបណ្ណប័ត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមដែលបានចូលរួមផងដែរ។IMG_0483IMG_0566

(ដោយៈ សុខហ៊ាន)