អច្ឆរិយៈស្ថាបត្យកម្មឯកប្រាសាទ បន្ទាយស្រី


បន្ទាយស្រី ខេត្តសៀមរាប មានចំងាយប្រមាណជា២០គីឡូម៉ែត ភាគឦសានប្រាសាទបាយ
នត្រើយខាងស្តាំស្ទឹងសៀមរាប ដែលហូរចុះពីភ្នំគូលែន សំដៅទៅបឹងទន្លេសាប ។                  
 
ក្បាច់ចំលាក់ដ៏ល្អវិចិត្រ
 
ទិដ្ឋភាពប្រាសាទបន្ទាយស្រីមើលពីខាងមុខ

   ប្រាសាទបន្ទាយស្រីកសាងឡើងក្នុងសតវត្សទី១០ រវាងឆ្នាំ៩៦៧នៃគ្រិស្តរាជ ដោយស្នាព្រះ ហស្ថ ព្រះមហាក្សត្រខ្មែរពីរព្រះអង្គ នាសម័យមហានគរដ៏រុងរឿង គឺព្រះបាទរាជាន្ទ្រវរ្ម័ន ដែល  មានមច្ឆាមរណៈព្រះនាម សិវលោក រួចកសាងបន្តដោយព្រះបាទ ជ័យវរ្ម័នទី៥ មច្ឆាមរណៈ ព្រះនាម បរមវីរលោកា ដើម្បីឧទ្ទិសថ្វាយចំពោះព្រហ្មញ្ញសាសនា គណៈព្រះឥសូ។ ប្រសាទនេះគ្របដណ្តប់ដោយព្រៃព្រឹក្សាធំៗ យ៉ាងប្រណិតគ្រប់យ៉ាង ដែលជាចំណាប់អារម្ម   ណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ផ្លូវចូលទៅកាន់ប្រសាទ មានប្រវែង២៤គម ដែលជួយសម្រួលដល់ការធ្វើដំណើរ ទាំងទៅនិងត្រឡប់មកវិញ ដោយមិនមានបញ្ហាអ្វីចោទ  ឡើងនោះទេ។                                                                        

   បើយើងធ្វើដំណើរពីវង់ធំ តម្រង់ទៅទិសខាងជើងកាត់តាមប្រាសាទប្រែរូប និងប្រាសាទមេ  បុណ្យខាងកើត វាមានចំងាយប្រមាណជា១៥គម ពីក្រុងសៀមរាប កាត់តាមភូមិត្រដាក ហើយ បំបែកទៅកាន់ប្រាសាទ មានចំងាយ៦គម ឆ្ពទៅទិសឦសាន រួចបំបែកទៅទិស              ពាយព័្យ ភ្ជាប់ទៅភ្នំគូលែនដែលមានចំងាយ៩គមតែប៉ុណ្ណោះ។
  នៅតាមផ្នែកខ្លះប្រកបដោយសំរស់យ៉ាងឆើតឆាយដែលហូរចេញពីបន្ទាយស្រីនៅកា
រកត់សំគាល់នៃភាពគង់វង់ និងភាពយ៉ាងត្រចះត្រចង់ខាងបច្ចេកទេស  ក្នុងការតុបតែងលំអ
ដោយក្បាច់ចំលាក់យ៉ាងរស់រវើកដូចប្រាសាទអង្គរ  យើងអាចវិនិច្ឆ័យបានថាសោភណ្ឌភាពទាំងនេះ ជាសិល្បៈយ៉ាងចំណាននៃស្នាដៃដ៏ល្អប្លែក   ហើយទំរង់ក្បាច់មានភាពជ្រៅៗ   ខុសប្លែកពីប្រាសាទនានានៅអង្គរ។ ប្រាសាទបន្ទាយស្រីជា
គ្រឿងអលង្ការនៃសិល្បៈខ្មែរ  ដែលបានទទួលការស្ញើចសរសើរគ្រប់មជ្ឈដ្ឋាន នៃអក្នចំលងសិល្បៈ និងក្បាច់ចម្លាក់ល់ឈើ និងថ្ម។
ដោយ សុខហ៊ាន